leftcenterrightdel
សន្និសីទពិគ្រោះលើកទី២៤ (រូបថត៖ vnanet.vn)

នេះគឺជាកិច្ចសន្ទនាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាអាស៊ាន-ចិន សំដៅត្រួតពិនិត្យស្ថានភាពទំនាក់ទំនង និងពិភាក្សាលើវិធានការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន។ លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទ។

ភាគីទាំងពីរបញ្ជាក់ថា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តលើគ្រប់ជ្រុងជ្រោយ និងមានផលប្រយោជន៍រួម បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ភាគីទាំងពីរឯកភាពថា នឹងផ្តោតទៅលើការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវផែនការសកម្មភាពអាស៊ាន-ចិនដំណាក់កាល ២០១៦-២០២០ បញ្ចប់ឲ្យបានឆាប់ពិធីសារលើកកម្ពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)។ល។

ចំពោះបញ្ហាសមុទ្រខាងកើត ប្រទេសទាំងឡាយបានបញ្ជាក់លើសារសំខាន់របស់សន្តិភាព ស្ថិរភាព សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។

លោក Nguyen Quoc Dung សម្ដែងនូវការព្រួយបារម្ភចំពោះស្ថានភាពនៅសមុទ្រខាងកើតនៅពេលថ្មីៗនេះ និងបញ្ជាក់ទៅលើសារសំខាន់របស់ការកុំធ្វើឱ្យស្មុគស្មាញដល់ស្ថានភាព កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយទំនាស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ UNCLOS 1982 អនុវត្តត្រឹមត្រូវ DOC បង្កលក្ខណៈងាយស្រួលឲ្យការចរចា COC៕

បកប្រែដោយ Thuy Anh