leftcenterrightdel
អីុរ៉ង់នៅតែប្រតិបត្តិតាមកិច្ចសន្យានានាក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (រូបថត៖ vnanet.vn)

 

ថ្លែងមតិក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Vienna (ប្រទេសអូទ្រីស) លោក Yukiya Amano  បានឲ្យដឹងថា IAEA នៅតែទាក់ទង់នឹងមូលដ្ឋាន និងទីតាំងទាំងអស់ ដែលទាក់ទិនទៅនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran (អីុរ៉ង់) ប្រសិនបើមានការចំាំបាច់ ។ ទោះបីជាយ៉ាងណាក្តី មន្ត្រីរូបនេះ ក៏បានអះអាងថា អីុរ៉ង់អាចបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយ IAEA ។

IAEA ជាទីភ្នាក់ងារដែលទទួលខុសត្រូវ ចំពោះការឃ្លាំមើលលើការបង្រួមកម្មវិធី នុយក្លេអ៊ែរអីុរ៉ង់យោងតាមកិច្ចសន្យា ដែលស្ថិតក្នុងផែនការសកម្មភាពរួមគ្នាលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាងអីុរ៉ង់ និងក្រុមប្រទេស P5 បូក ១ (រួមមានអាមេរិក អង់គ្លេស បារាំង រុស្ស៊ី ចិន និងអាល្លឺម៉ង់ផងដែរ៕

តាម៖ vovworld.vn