leftcenterrightdel
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Nguyen Van Binh ទទួលជួបលោក Anothai Wettayakorn (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Nguyen Van Binh បានឱ្យដឹងថា ការសាងសង់ទីក្រុងឈ្លាសវៃគឺជាយុទ្ធសាស្ត្រអាទិភាពមួយរបស់វៀតណាម ដើម្បីរួមចំណែកធានាដំណើរនគរូបនីយកម្មប្រកបដោយប្រសិទ្ធភាព និងការអនុវត្តបច្ចេកវិទ្យាទំនើបនៃបដិវត្តឧស្សាហកម្ម ៤.០។

លោក Nguyen Van Binh បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន DELL E នៅវៀតណាម ជាពិសេសក្នុងការបង្កើតរដ្ឋាភិបាលអេឡិចត្រូនិក និងទីក្រុងឈ្លាសវៃ។ លោកបានថ្លែងអំណរគុណដល់ក្រុមហ៊ុន DELL EMC ដែលបានចូលរួមវេទិកាជាន់ខ្ពស់ និងពិព័រណ៍អន្តរជាតិស្តីពីបដិវត្តន៍ឧស្សាហកម្ម ៤.០ ដែលរៀបចំឡើងដោយរដ្ឋាភិបាលវៀតណាម និងគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម។

តំណាងក្រុមហ៊ុន DELL EMC បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងបានចែករំលែកនូវទស្សនៈស្តីពីចក្ខុវិស័យ និងយុទ្ធសាស្រ្តនៃការអភិវឌ្ឍបណ្តាគម្រោងទីក្រុងឈ្លាសវៃ។ តំណាងក្រុមហ៊ុន DELL EMC សង្ឃឹមថា នឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម នាពេលខាងមុខនេះ៕

បកប្រែដោយ Thanh Cong