leftcenterrightdel
លោក Truong Hoa Binh សួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយជូនវីរអ្នកម្តាយវៀតណាមខេត្ត Long An (រូបថត៖ vnanet.vn)

លោក Truong Hoa Binh បានសួរសុខទុក្ខ លើកទឹកចិត្ត និងប្រគល់អំណោយជូនវីរអ្នកម្តាយវៀតណាមចំនួន ២០ នាក់ និងប្រគល់កង់ចំនួន ២៥០ គ្រឿងឲ្យសិស្សក្រីក្រ។ លោក Truong Hoa Binh ស្នើឲ្យកម្មាភិបាល និងប្រជាជនខេត្ត Long An បន្តអនុវត្តតាមពាក្យចាស់បុរាណថា “ផឹកទឹកនឹកប្រភព” ចូលរួមចលនា “ប្រជាជនទាំងមូលថែទាំគ្រួសារយុទ្ធជនពលី យុទ្ធជនពិការ និងអ្នកមានគុណបំណាច់”។ល។ លោក Truong Hoa Binh ក៏ស្នើថ្នាក់ដឹកនាំខេត្ត Long An យកចិត្តទុកដាក់ អង្គភាពអប់រំ និងសាលានានានៅតំបន់ឆ្ងាយដាច់ស្រយាល បង្កលក្ខណៈងាយស្រួលឲ្យសិស្សក្រីក្របន្តការសិក្សា។

leftcenterrightdel
លោក Truong Hoa Binh និងអ្នកឧបត្ថម្ភបានប្រគល់អំណោយជូនវីរអ្នកម្ដាយនៅខេត្ត Tien Giang (រូបថត៖ vnanet.vn)

នាថ្ងៃដដែលលោក Truong Hoa Binh និងអ្នកឧបត្ថម្ភបានប្រគល់អំណោយជូនវីរអ្នកម្ដាយ ៤៣ នាក់ គ្រួសារនៃអ្នកមានគុណបំណាច់ និងគ្រួសារក្រីក្រចំនួន ២២៧ គ្រួសារ ប្រគល់កង់ឲ្យសិស្សក្រីក្រចំនួន ១០០ នាក់នៅខេត្ត Tien Giang វៀតណាម និងឧបត្ថម្ភមូលនិធិជម្រុញការសិក្សារបស់ខេត្ត៕

បកប្រែដោយ Thuy Anh