leftcenterrightdel
លោកវរសេនីយ៍ឯក Phung Kim Lan ប្រគល់  ១០០ លានដុងជូនសាច់ញាតិនៃយុវនារីស្ម័គ្រចិត្តដែលពលីជីវិតនៅផ្លូវបែកជាបី Dong Loc

នេះជាសកម្មភាពក្នុងក្របខ័ណ្ឌនៃកម្មវិធីសិល្បៈ “ច្រៀងបំពេយុទ្ធមិត្ត” ដែលរៀបចំដោយកាសែតកងទ័ពប្រជាជនវៀតណាមនាថ្ងៃទី២១ កក្កដា ក្នុងឱកាសរំលឹកខួបលើកទី៧១ ទិវាយុទ្ធជនពិការ - យុទ្ធជនពលី (២៧-៧-១៩៤៧/ ២៧-៧-២០១៨) និងលើកទី៥០ ថ្ងៃយុវនារីស្ម័គ្រចិត្តចំនួន ១០ នាក់ពលីជីវិតនៅផ្លូវបែកជាបី Dong Loc (២៤-៧-១៩៦៨/ ២៤-៧-២០១៨)។ សកម្មភាពសំដៅអប់រំប្រពៃណី “ផឹកទឹកនឹកប្រភព” រំលឹកគុណដល់ពលីកម្មរបស់ជំនាន់មុនៗ ក្នុងការតស៊ូរំដោះជាតិ ព្រមទាំង ដាស់ភ្ញាក់ស្មារតីស្នេហាជាតិក្នុងបក្សទាំងមូល និងកងទ័ពទាំងមូល។

មានប្រសាសន៍នៅកម្មវិធី លោកវរសេនីយ៍ឯក Phung Kim Lan អគ្គនិពន្ធនាយករងកាសែតកងទ័ពប្រជាជន អនុប្រធានប្រចាំការនៃគណៈកម្មការចាត់តាំងកម្មវិធី “ច្រៀងបំពេយុទ្ធមិត្ត” និងជាប្រធានក្រុមបេសកកម្មបានបញ្ជាក់ថា នៅពេលកន្លងមក កាសែតកងទ័ពប្រជាជនតែងតែរៀបចំសកម្មភាពសង្គមនានា ជាពិសេសគឺសកម្មភាព “តបស្នងសងគុណ” ដែលបានទទួលស្គាល់ និងវាយតំលៃខ្ពស់ដោយថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួងការពារប្រទេសវៀតណាម ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច តំបន់មូលដ្ឋាន និងប្រជាជនវៀតណាម។

leftcenterrightdel
ក្រុមបេសកកម្មបានអុជធូបគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញ បណ្ដាយុទ្ធជនពលីនៅផ្លូវបែកជាបី Dong Loc

ក្នុងឱកាសនេះ ក្រុមបេសកកម្មបានប្រគល់អំណោយដល់គណៈកម្មការគ្រប់គ្រងមណ្ឌលកេរិ៍្តដំណែល និងវីរស្រ្តី La Thi Tam និងអតីតយុវនារីស្ម័គ្រចិត្ត Nguyen Thi Huong។ ក្រុមបេសកកម្មបានអុជធូបគោរពវិញ្ញាណក្ខ័ន្ទលោកប្រធានហូជីមិញ បណ្ដាយុទ្ធជនពលីនៅផ្លូវបែកជាបី Dong Loc៕

បកប្រែដោយ Thanh Cong