leftcenterrightdel
អភិបាល​ទី​ក្រុង​ទាំង​ឡាយ​ដែល​ចូល​រួម​ WCS-2018 (រូប​ថត៖ baoquocte.vn)

គណៈប្រតិភូនៃទីក្រុងហាណូយដឹកនាំដោយលោក Nguyen Van Suu អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង ចូលរួមកិច្ចប្រជុំរវាងអភិបាល និងទេសាភិបាលនៃ​បណ្តាទីក្រុងនៅ​អាស៊ាន លើកទី៦ (MGMAC) និងបានចុះហត្ថលេខាលើសេចក្តីប្រកាស។ ព្រឹត្តិការណ៍ MGMAC លើកទី៦ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់នៃសកម្មភាពជាបន្តបន្ទាប់ដែលខេត្ត ទីក្រុងនានារបស់វៀតណាម​មកចូលរួម WCS នៅសិង្ហបុរី ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែកក្កដា។ នៅឆ្នាំនេះ វៀតណាមមានថ្នាក់ដឹកនាំមកពីខេត្ត ទីក្រុងចំនូនពី៤ គឺទីក្រុងហាណូយ ទីក្រុង Hai Phong ខេត្ត Binh Duong និងខេត្ត Quang Ngai បាន​ចូលរួមព្រឹត្តិការណ៍នេះ។

នៅថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃ WCS តំណាងនៃប្រទេសជាសមាជិកអាស៊ានទាំង១០ បានជួបប្រជុំគ្នា និងអនុម័តលើសេចក្តីព្រាងក្របខណ្ឌស្តីពីបណ្តាញទីក្រុងឆ្លាតវៃ ដើម្បីដាក់ជូននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ដែលនឹងអនុម័តនៅខែវិច្ឆិកាខាងមុខនេះ៕

បកប្រែដោយ Duy Hoan