នេះគឺជាលើកទី១៣ ហើយដែលគ្រូពេទ្យវៀតណាមបានរៀបចំការពិនិត្យ វះកាត់ភ្នែក និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្ររាប់រយនាក់នៅកម្ពុជា ក្នុងឱកាសខួបលើកទី ៦៥ ទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ឆ្នាំ១៩៥៣ / ៩ វិច្ឆិកា ឆ្នាំ២០១៨) និងជាផ្នែកមួយនៃពិធីសារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ឆ្នាំ ២០១៨ រវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍរវាងវៀតណាម និងកម្ពុជា។

leftcenterrightdel
គ្រូពេទ្យវៀតណាមកំពុងវះកាត់ភ្នែកឲ្យអ្នកជំងឺក្រីក្រនៅកម្ពុជា (រូបថត៖ vnanet.vn)

តាងពីព្រឹកព្រលឹម អ្នកជម្ងឺក្រីក្ររាប់រយនាក់បានមានវត្តមាននៅមន្ទីរពេទ្យព្រះកេតុមាលារង់ចាំគ្រូពេទ្យវៀតណាមមកពិនិត្យជំងឺ។ វាយតំលៃខ្ពស់ចំពោះសកម្មភាពនេះ ឧត្តមសេនីយ៍ឯក លី សុវណ្ណ នាយកមន្ទីពេទ្យព្រះកេតុមាលាអះអាងថា នេះជាកម្មវិធីនមួយដែលទទួលបានជោគជ័យយ៉ាងខ្លាំង ហើយមានអត្ថន័យខ្លាំងណាស់ចំពោះប្រជាជនកម្ពុជា ជាពិសេសចំពោះមន្ទីរពេទ្យព្រះកេតុមាលា។ តាមរយៈកម្មវិធីនេះ និងកម្មវិធីសហការមួយចំនួនផ្សេងទៀត គ្រូពេទ្យនៃមន្ទីរពេទ្យព្រះកេតុមាលាត្រូវបានបណ្តុះបណ្តាល និងលើកកំពស់ជំនាញវិជ្ជាជីវៈ។ ទន្ទឹមនឹងនេះដែរ ប្រជាជនកម្ពុជាត្រូវបានពិនិត្យ និងព្យាបាលជំងឺប្រកបដោយគុណភាព រួមចំណែកដល់ការពង្រឹងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា និងវៀតណាម។

តាមគម្រោង នៅថ្ងៃទី ១៤ ខែវិច្ឆិកា និងថ្ងៃទី ១៥ ខែវិច្ឆិកា គ្រូពេទ្យវៀតណាមនឹងធ្វើការពិនិត្យ វះកាត់ភ្នែកដោយឥតគិតថ្លៃដល់អ្នកជំងឺប្រហែល ៣០០ នាក់ និងផ្តល់ថ្នាំឥតគិតថ្លៃដល់អ្នកជំងឺក្រីក្រចំនួន ២០០ នាក់។ ដើម្បីធានាគុណភាព ភាគីវៀតណាមបានចាត់បញ្ជូនគ្រូពេទ្យចំនួន ៥០ នាក់ ដែលជាគ្រូពេទ្យមានជំនាញល្អ រួមជាមួយគ្រឿងបរិក្ខាពេទ្យទំនើបជាច្រើនទៀតសម្រាប់ពិនិត្យ និងវះកាត់ផងដែរ៕

បកប្រែដោយ Duy Hoan