leftcenterrightdel
ស្ដង់នៃក្រុមហ៊ុន Dong Hai របស់វៀតណាមទាក់ទាញអារម្មណ៍នៃប្រជាជនកម្ពុជា (រូបថត៖ quankhu7.vn)

ពិព័រណ៌ពាណិជ្ជកម្មវៀតណាម ឆ្នាំ២០១៨  បានរួមចំណែក​ក្នុង​ការ​ជំរុញទំនាក់ទំនងខាងនយោបាយ ការជួបជុំផ្លាស់ប្ដូរវប្បធម៌ និងពាណិជ្ជកម្ម ព្រមទាំងបង្កើតឱកាសវិនិយោគនៅកម្ពុជាសម្រាប់​សហគ្រាសនៅ​ក្នុង និងក្រៅកងទ័ពវៀតណាមទៀតផង។

leftcenterrightdel
គណៈកម្មការចាត់តាំងប្រគល់ប័ណ្ណសរសើរដល់​អង្គភាព សហគ្រាសជាង៣០ ដោយមានការរួមវិភាគទានដ៏ល្អក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្ម (រូបថត៖ quankhu7.vn)

ក្នុងឱកាសនេះ ដោយទទួលសិទ្ធិពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម តំណាងថ្នាក់ដឹកនាំនាយកដ្ឋានសេដ្ឋកិច្ចនៃក្រសួងការពារប្រទេសវៀតណាមបានប្រគល់ប័ណ្ណសរសើររបស់ក្រសួងការពារប្រទេសវៀតណាមដល់​អង្គភាព សហគ្រាសជាង៣០ ដោយ​​មាន​ការរួមវិភាគទានដ៏ល្អក្នុងការរៀបចំពិព័រណ៌ពាណិជ្ជកម្មវៀតណាម ឆ្នាំ២០១៨ នៅកម្ពុជា។ ពិព័រណ៌ពាណិជ្ជកម្មវៀតណាមលើកនេះ គឺជាសកម្មភាពដ៏មានអត្ថន័យ រួមចំណែកដល់ការរក្សាទំនាក់ទំនងអ្នកជិតខាងមិត្តភាព និរន្តរភាព និងយូរអង្វែងរបស់ប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

បកប្រែដោយ Thuy Anh