ថ្លែងមតិក្នុងកិច្ចពិភាក្សា លោក Vu Chien Thang សង្កត់ធ្ងន់ថា គណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម និងក្រសួងធម្មការ និងសាសនាកម្ពុជា បានសហការគ្នាជាច្រើន ដូចជាការផ្លាស់ប្ដូរព័ត៌មានអំពីសាសនា គោលនយោបាយ ការផ្លាស់ប្ដូរគណៈប្រតិភូ ការចែករំលែក បទពិសោធន៍ក្នុងការគ្រប់គ្រងសាសនា រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការគ្រប់គ្រងសាសនានៅប្រទេសនិមួយៗ និងរួមចំណែកយ៉ាងសកម្មក្នុងការពង្រីកទំនាក់ទំនង អ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី សហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

leftcenterrightdel
ប្រតិភូថតរូបជាអនុស្សាវរីយ៍នៅកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

តាងនាមក្រសួងធម្មការ និងសាសនាកម្ពុជា លោកហ៊ឺម ឆែម ចាត់ទុកថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការរវាងស្ថាប័នទាំងពីរក្នុងរយៈពេលកន្លងមក បានរួមចំណែកបង្កើនសាមគី្គភាព មិត្ដភាពជា ប្រពៃណីរវាងប្រទេសទាំងពីរ និងជំរុញការរក្សាសន្ដិភាព វិបុលភាព និងផ្ដល់ផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម និងក្រសួងធម្មការ និងសាសនាកម្ពុជាបានពិភាក្សាអំពីស្ថានការណ៍សាសនា បទពិសោធន៍ក្នុងការគ្រប់គ្រងសាសនានៃប្រទេសនិមួយៗ ព្រមទាំងវាយតំលៃលើលទ្ធផលអនុវត្ដការព្រមព្រៀង សហប្រតិបត្ដិការស្ដីពី កិច្ចការសាសនាដែលបានចុះហត្ថលេខានៅទីក្រុងហូជីមិញ នាខែកុម្ភៈ ឆ្នាំ ២០១៥ និងពិភាក្សាលើទិសដៅនៃកិច្ចសហប្រតិបត្ដិការក្នុងពេលខាងមុខនេះ៕

បកប្រែដោយ Pham Diep