leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបលោកស្រី Nirmala Sitharaman

នេះជាដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដំបូងបង្អស់របស់លោកស្រីក្នុងនាមជារដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌា។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាមនាព្រឹកថ្ងៃទី១៣ មិថុនារួចមក ភាគីទាំងពីរបានជួបពិភាក្សាការងារជាមួយគ្នា។​ ក្នុងជំនួបនេះភាគីទាំងពីរបានបញ្ជាក់ពីគោលបំណងចង់ជំរុញថែមទៀតនូវ​កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរដើម្បីផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសរៀងៗខ្លួន ហើយនិងដើម្បីសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងលើពិភពលោក។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើរាល់បញ្ហាពិភពលោក និងក្នុងតំបន់ដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងមក ព្រមទាំងបានឯកភាពគ្នាលើទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការគ្នានាពេលខាងមុខ។

leftcenterrightdel
ភាគីទាំងពីរថតរូបជាអនុស្សាវរីយ៍

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី  Nirmala Sitharaman នឹងអញ្ជើញចូលជួបសម្តែងការគួរសមលោកប្រធានរដ្ឋ Tran Dai Quang  និងអញ្ជើញចូលរួមកម្មវិធីជំនួបរវាងសហគ្រាសឧស្សាហកម្មឥណ្ឌា និងវៀតណាមលើកទី៤ ផងដែរ៕

បកប្រែដោយ Minh Trung