leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ត្រួតកងពលកិត្តិយស

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ Long Cang បានជំរាបជូនលោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អំពីស្ថានភាពសន្តិសុខ និងនយោបាយក្នុងតំបន់ ព្រមទាំងលទ្ធផលនៃការអនុវត្តភារកិច្ចយោធា-ការពារប្រទេសនាឆ្នាំ១០១៧ និងការងាររៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់វៀតណាម២០១៨។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៥ទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួប

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អដែលយោធភូមិភាគទី៥ សម្រេចបានក្នុងរយៈពេលកន្លងមក។ ជាពិសេសគឺ អង្គភាពនេះបានអនុវត្តត្រឹមត្រូវនូវកម្មវិធី ផែនការដែលត្រូវបានអនុម័តពីគណៈកម្មាធិការបក្សយោធា មជ្ឈិម និងក្រសួងការពារប្រទេស ព្រមទាំងជួយឧបត្ថម្ភទាន់ពេលវេលាដល់ប្រជាជនក្នុងការជំនះពុះពារផលវិបាកដែលបណ្តាលឡើងដោយគ្រោះធម្មជាតិ ទឹកជំនន់ក៏ដូចជាការថែទាំជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នៅជួនការពិបាក និងអនវុត្តល្អនូវកិច្ចការប្រជាចលនា កិច្ចការបរទេសលើវិស័យការពារប្រទេស។ល។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc និងថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៥ ថតរូបទុកជាអនុស្សាវរីយ៍

សំរាប់កិច្ចការត្រៀមទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨ យោធភូមភាគទី៥គប្បីយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅទាំងសម្ភារៈ និងស្មារតីសំរាប់កងទ័ព និងក្រុមគ្រួសារដែលជួបការលំបាកលំបិន រងគ្រោះធម្មជាតិ ទឹកជំនន់ និងរក្សាយ៉ាងម៉ឺងម៉ាត់ការយាមល្បាត បន្តវេនត្រៀមប្រយុទ្ធផងដែរ។ល។ ក្នុងឱកាសដំណាច់ឆ្នាំចាស់ ចូលឆ្នាំថ្មី លោក Nguyen Xuan Phuc បានប្រគល់អំណោយ និងជូនពរឆ្នាំថ្មីចំពោះបញ្ជាការដ្ឋានយោធភូមិភាគទី៥ និងអង្គភាព កម្មាភិបាល យុទ្ធជនប្រដាប់អាវុធ និងកម្លាំងសេនាជនស្វ័យការពារនឹងទទួលបានសេចក្តីសប្បាយរីករាយ សុភមង្គល និងបំពេញនូវភារកិច្ចដែលបានប្រគល់ជូន៕

បកប្រែដោយ Van Hoa