លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ទទួលជួបប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ

២០ មិនា ២០១៩ (21:42)

កប.អនឡាញ - នារសៀល ថ្ងៃទី១៩ ខែមីនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម។

កិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ចផ្នែកភស្តុភា

កិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ចផ្នែកភស្តុភា

១៩ មិនា ២០១៩ (21:08)
កប.អនឡាញ - នៅព្រឹកថ្ងៃទី ១៨ មីនា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការ និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តភារកិច្ចសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្តុភា។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោកឧត្តមសេនីយ៍ឯក Pham Hong Huong អនុប្រធានអគ្គសេនាធិការ និងតំណាងស្ថាប័ននានានៃក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយ និងអគ្គសេនាធិការដ្ឋានវៀតណាម។
គណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

គណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម

១៩ មិនា ២០១៩ (21:08)
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជវៀតណាម គណៈប្រតិភូនយោបាយជាន់ខ្ពស់កងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Thongloi Silivong អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសនិងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមីនា។
រំលឹកខួបអនុស្សាវរីយ៍រយៈពេល ៦០ ឆ្នាំនៃកម្មវិធីផ្សាយសម្លេងកងទ័ពប្រជាជនវៀតណាម

រំលឹកខួបអនុស្សាវរីយ៍រយៈពេល ៦០ ឆ្នាំនៃកម្មវិធីផ្សាយសម្លេងកងទ័ពប្រជាជនវៀតណាម

១៦ មិនា ២០១៩ (19:30)
កប.អនឡាញ - នាថ្ងៃទី១៥ ខែមីនា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលផ្សាយសម្លេង ទូរទស្សន៍កងទ័ព បានរៀបចំពិធីរំលឹកខួបលើកទី ៦០ ឆ្នាំនៃពិធីចេញមុខកម្មវិធីផ្សាយសម្លេងកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៥៩/ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩)។
ការងារ​ត្រៀមរៀបចំសម្រាប់​សម័យ​ប្រ​ជុំ​នៃមហាសន្និបាតកីឡាយោធាពិភពលោកលើកទី ៧៤ (CISM)

ការងារ​ត្រៀមរៀបចំសម្រាប់​សម័យ​ប្រ​ជុំ​នៃមហាសន្និបាតកីឡាយោធាពិភពលោកលើកទី ៧៤ (CISM)

១៥ មិនា ២០១៩ (20:51)
កប.អនឡាញ - នៅថ្ងៃទី ១៤ ខែមីនា យោធភូមិភាគទី៧ បានរៀបចំកិច្ចប្រជុំនៃអនុគណៈកម្មការចំណុះ ដើម្បីធានាឲ្យការរៀបចំសម័យ​ប្រ​ជុំ នៃមហាសន្និបាតកីឡាយោធាពិភពលោកលើកទី ៧៤ ។ លោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងនៃយោធភូមិភាគទី៧ និងជាប្រធានគណៈកម្មាធិការរៀបចំ បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ។
ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងថៃកំពុងរីកចម្រើនយ៉ាងល្អប្រសើរ

ទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាម និងថៃកំពុងរីកចម្រើនយ៉ាងល្អប្រសើរ

២០ មិនា ២០១៩ (21:42)
កប.អនឡាញ - នារសៀលថ្ងៃទី១៩ មីនា នៅទីស្នាក់ការនៃក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ត្រី Ngo Minh Tien អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ត្រី Yuthakiat Luanpairin ប្រធាននាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ - ក្រសួងការពារជាតិថៃ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាសសរស្តម្ភមួយក្នុងទំនាក់ទំនង វៀតណាម-ឡាវ

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាសសរស្តម្ភមួយក្នុងទំនាក់ទំនង វៀតណាម-ឡាវ

២០ មិនា ២០១៩ (21:42)
កប.អនឡាញ - នារសៀល ថ្ងៃទី១៩ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្សលោក Tran Quoc Vuong សមាជិកប្រចាំការនៃគណៈលេខាមជ្ឈិមបក្ស បានទទួលជួបគណៈប្រតិភូនយោបាយជាន់ខ្ពស់នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Thongloi Silivong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងជាប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនឡាវ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Luong Cuong ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម។
កិច្ចពិភាក្សាអំពីគំនិតផ្ដួចផ្តើមប្រយុទ្ធប្រឆាំងនឹងការរំលោភផ្លូវភេទ

កិច្ចពិភាក្សាអំពីគំនិតផ្ដួចផ្តើមប្រយុទ្ធប្រឆាំងនឹងការរំលោភផ្លូវភេទ

១៩ មិនា ២០១៩ (21:08)
កប.អនឡាញ - នាព្រឹកថ្ងៃ១៨ ខែមីនា នៅទីក្រុងហាណូយ នាយកដ្ឋានរក្សាសន្តិភាពនៃក្រសួងការពារប្រទេសវៀតណាម បានសហការជាមួយអនុពន្ធយោធាអង់គ្លេសប្រចាំនៅទីក្រុងហាណូយរៀបចំពិធីបើកកិច្ចពិភាក្សាអំពីគំនិតផ្ដួចផ្តើមប្រយុទ្ធប្រឆាំងនឹងរំលោភផ្លូវភេទរវាងវៀតណាម និងចក្រភពអង់គ្លេស។
វៀតណាម និងសាធារណរដ្ឋឆេកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

វៀតណាម និងសាធារណរដ្ឋឆេកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

១៦ មិនា ២០១៩ (19:30)
កប.អនឡាញ - នាថ្ងៃទី១៥ ខែមីនា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Be Xuan Truong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Lukas Kaucky អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឆេក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លើកកម្ពស់ភាពចាស់ទុំនយោបាយដល់កម្មាភិបាល យុទ្ធជនដើម្បីការពារអធិបតេយ្យភាពនៃកោះ សមុទ្រ វៀតណាម

លើកកម្ពស់ភាពចាស់ទុំនយោបាយដល់កម្មាភិបាល យុទ្ធជនដើម្បីការពារអធិបតេយ្យភាពនៃកោះ សមុទ្រ វៀតណាម

១៨ មិនា ២០១៩ (21:00)
កប.អនឡាញ - តំបន់សមុទ្រកងទ័ពជើងទឹកលេខ២ វៀតណាមជានិច្ចកាលបំពេញភារកិច្ចនៃការហ្វឹកហ្វឺន ត្រៀមប្រយុទ្ធ យាមល្បាត គ្រប់គ្រង និងការពារអធិបតេយ្យភាព កោះ សមុទ្រ តំបន់ខ្ពង់រាបបាតសមុទ្រនៅភាគខាងត្បូងនៃប្រទេសវៀតណាមប្រកបដោយមឹងម៉ាត់ ។
យុទ្ធជនវ័យក្មេងនៅលើកោះ Con Dao

យុទ្ធជនវ័យក្មេងនៅលើកោះ Con Dao

៦ មិនា ២០១៩ (19:57)
កប.អនឡាញ - ក្នុងប៉ុន្មានឆ្នាំកន្លងមក កម្មាភិបាល និងយុទ្ធជនដែលកំពុងការពារ និងយាមល្បាតនៅលើកោះ Con Dao (នៅខេត្ត Ba Ria-Vung Tau) ជាអ្នកគាំទ្រគួរឲ្យទុកចិត្តរបស់គណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងប្រជាជននៅលើកោះដ៏ពិសិដ្ឋមួយនេះ។
ពណ៌បៃតងនៅលើកោះ Nam Yet

ពណ៌បៃតងនៅលើកោះ Nam Yet

១៨ កុម្ភៈ ២០១៩ (21:43)
កប.អនឡាញ - កម្មាភិបាល និងយុទ្ធជននៅលើកោះ Nam Yet (នៃប្រជុំកោះ Truong Sa ខេត្ត Khanh Hoa) បានខំប្រឹងប្រែងកសាងឡើងនូវបរិវេណមួយដោយមានដើមឈើជាច្រើនដ៏ស្រស់ស្អាត។
កងទ័ពជើងទឹកវៀតណាមប្រគល់អ្នកនេសាទជនជាតិហ្វីលីពីនពីរនាក់ដែលរងគ្រោះនៅលើសមុទ្រទៅហ្វីលីពីនវិញ

កងទ័ពជើងទឹកវៀតណាមប្រគល់អ្នកនេសាទជនជាតិហ្វីលីពីនពីរនាក់ដែលរងគ្រោះនៅលើសមុទ្រទៅហ្វីលីពីនវិញ

១៧ កុម្ភៈ ២០១៩ (18:47)
កប.អនឡាញ - នារសៀលថ្ងៃទី ១៦ កុម្ភៈ កងទ័ពជើងទឹកប្រជាជនវៀតណាមបានប្រគល់អ្នកនេសាទជនជាតិហ្វីលីពីនពីរនាក់ដែលត្រូវរសាត់ចូលកោះ Son Ca ស្រុក Truong Sa ខេត្ដ KhanhHoa ប្រទេសវៀតណាម។ អ្នកនេសាទទាំងពីរនេះ មានឈ្មោះ CongiralPloresMadarcos អាយុ ៣០ ឆ្នាំ និង ReynanteMadarcos អាយុ ៣៤ ឆ្នាំ។
go top