មិនអាចបដិសេធនូវសមិទ្ធិផល នៃវិស័យសិទ្ធិមនុស្ស នៅវៀតណាមឡើយ

មិនអាចបដិសេធនូវសមិទ្ធិផល នៃវិស័យសិទ្ធិមនុស្ស នៅវៀតណាមឡើយ

៦ កុម្ភៈ ២០១៨ (21:52)

កប.អនឡាញ - នៅថ្ងៃទី១៩ មករា ឆ្នាំ ២០១៨ ក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញផ្សាយសៀវភៅសស្តីពីសិទ្ធិមនុស្សដែលមានចំណងជើងថា “ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម”។ នេះគឺជាលើកទី ២ ហើយដែលវៀតណាមបានចេញផ្សាយសៀវភៅស ស្តីពីសិទ្ធិមនុស្ស។ កាលពីឆ្នាំ ២០០៥ ជាលើកដំបូងបង្អស់ដែលក្រសួងការបរទេសវៀតណាមបានចេញផ្សាយសៀវភៅ “សមិទ្ធិផលក្នុងការការពារ និងការអភិវឌ្ឍសិទ្ធិមនុស្សនៅវៀតណាម”។ ការពិតដែលរដ្ឋវៀតណាមចេញផ្សាយសៀវភៅស មិនត្រឹមតែមានគោលបំណងចង់រំលេចឡើងនូវរាល់សមិទ្ធិផលសិទ្ធិមនុស្សរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងចង់ផ្សព្វផ្សាយប្រកបដោយបើកចំហអំពីទស្សនៈ និងគោលគំនិតក៏ដូចជាបញ្ហានៅមានកំរិតដែលត្រូវតែកែប្រែឲ្យល្អប្រសើរឡើងនាពេលខាងមុខទៀតផង។

go top