leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូប​ថត៖​ vnanet.vn)

នៅក្នុងជំនួប នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីលើវិស័យនយោបាយ-ការបរទេស សន្តិសុខ - ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមជាដើម។ ភាគីទាំងពីរបានឯកភាពថា នឹងបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់។

ភាគីទាំងពីរសម្តែងនូវការពេញចិត្តចំពោះការអនុវត្តប្រកបដោយជោគជ័យនូវគំរោងកម្ចាត់ជាតិគីមីឌីអុកស៊ីននៅព្រលានយន្តហោះ Da Nang ។ លោក Mike Pompeo បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់អាមេរិកក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងអនុវត្តគម្រោងកម្ចាត់ជាតិគីមីឌីអុកស៊ីននៅព្រលានយន្តហោះ Bien Hoa នាពេលឆាប់ៗខាងមុខនេះ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងស្ថានភាពនៅសមុទ្រខាងកើត។ លោក Mike Pompeo បានបញ្ជាក់ឡើងវិញនូវជំហររបស់អាមេរិកក្នុងការដោះស្រាយរាល់ជម្លោះដោយសន្តិភាព និងឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងអនុវត្ដយ៉ាងពេញលេញនូវ DOC និងឈានដល់សម្រេច COC ប្រកបដោយប្រសិទ្ធភាព។ ភាគីទាំងពីរ បានព្រមព្រៀងគ្នា ជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអាម៉េរិកឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោក Mike Pompeo ក៏បានគាំទ្រចំពោះតួនាទីជាស្នូលរបស់អាស៊ាន នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វុីកផងដែរ៕

បកប្រែដោយ Thanh Cong