leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំគណៈប្រចាំការ

ប្រសិនបើតាមការប្តូរវេនតាមលំដាប់លំដោយនោះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នាឆ្នាំ២០២១ នាពេលខាងមុខនេះ ហើយវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០២៣ ក៏ប៉ុន្តែដោយសារតែកម្ពុជាមិនទាន់មានគ្រប់លក្ខណៈសម្បត្តិ ហេតុដូច្នេះកម្ពុជាបានស្នើសុំសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) យល់ពមឲ្យកម្ពុជាបានធ្វើជាម្ចាស់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣វិញ។  បន្ទាប់នោះ សហព័ន្ធកីឡា SEAGF បានផ្ញើលិខិតមកវៀតណាមដោយមានខ្លឹមសារថា SEAGF គ្រោងនឹងផ្តល់ជូនសិទ្ធិធ្វើជាម្ចាស់ផ្ទះ SEA Games 31 នាឆ្នាំ ២០២១ ឲ្យវៀតណាម។

បន្ទាប់ពីការពិភាក្សាយោបល់ គណៈប្រចាំការនៃរដ្ឋាភិបាលបានបញ្ជាក់ពីការយល់ព្រមនឹងការដែលវៀតណាមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្កេមលើកទី៣១ និង Para Games លើកទី១១ ព្រមទាំងប្រគល់ឲ្យទីក្រុងហាណូយ រៀបចំការងារនេះ។

គិតមកត្រឹមឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងត្រូវបានធ្វើឡើង៣០លើកហើយ ដែលក្នុងនោះប្រទេស ថៃ និងម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះ ៦ លើក, សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន បាន៤លើក, មីយ៉ាន់ម៉ាបាន ៣ លើក, ប្រ៊ុយណេ វៀតណាម និងឡាវបាន០១លើកហើយ៕

បកប្រែដោយ Minh Trung