leftcenterrightdel
លោក Pham Binh Minh និងលោក Michael Pompeo (រូបថត៖​ vnanet.vn)

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពថា នឹងបន្តការផ្លាស់ប្តូរគណៈប្រតិភូ ជាពិសេសការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងចាត់ទុកវិស័យពាណិជ្ជកម្ម និងការវិនិយោគជាកម្លាំងចលករជំរុញទំនាក់ទំនងរវាងវៀតណាម និងអាមេរិក ហើយអនុវត្តយ៉ាងសកម្មលើកិច្ចព្រមព្រៀងក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ និងពង្រឹងទំនាក់ទំនងលើវិស័យអប់រំ និងបណ្តុះបណ្តាលផងដែរ។

ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងកម្ចាត់ជាតិគីមី Dioxin នៅព្រលានយន្តហោះ Da Nang។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Michael Pompeo បានឯកភាពថា នឹងអនុវត្តគម្រោងកម្ចាត់ជាតិគីមី Dioxin នៅព្រលានយន្តហោះ Bien Hoa និងបង្កើនជំនួយដើម្បីដោះស្រាយផលវិបាកដែលបន្សល់ទុកពីសម័យសង្គ្រាមនាពេលឆាប់ៗខាងមុខនេះ។

leftcenterrightdel
លោក Pham Binh Minh ជួបពិភាក្សាជាមួយលោក Michael Pompeo

ភាគីទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងស្ថានភាពនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានសម្តែងការព្រួយបារម្ភអំពីការប្រែប្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត នាពេលកន្លងមក ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីពីការគាំទ្រចំពោះការដោះស្រាយរាល់ជម្លោះដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  និងអនុវត្តយ៉ាងពេញលេញលើសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈាន​ដល់​ការ​សម្រេចក្រមប្រតិបត្តិសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

បក​ប្រែ​ដោយ Duy Hoan