leftcenterrightdel
លោកស្រី Truong Thi Mai ទទួល​ជួប​លោក Ulises Guilarte Nacimiento (រូបថត៖​ vnanet.vn)

នៅក្នុងជំនួប លោក Ulises Guilarte Nacimiento បានជម្រាបជូនពីស្ថានភាពរបស់ប្រទេសគុយបានាពេលបច្ចុប្បន្ន ជាពិសេសគឺដំណើរការនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការកែទម្រង់គំរូអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ លោក Ulises Guilarte Nacimiento បានបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព ជិតស្និទ្ធ និងការកោតសរសើររបស់ពលករ និងប្រជាជនគុយបាចំពោះប្រជាជនវៀតណាម។ លោក Ulises Guilarte Nacimiento ក៏បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលនានាដែលប្រទេសវៀតណាមសម្រេចបានក្នុងបុព្វហេតុផ្លាស់ថ្មី និងមានបំណងចង់ពង្រឹងទំនាក់ទំនងលើវិស័យនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាថែមទៀតនាពេលអនាគត។

leftcenterrightdel
លោកស្រី Truong Thi Mai ថតរូបជា​អនុស្សា​វរី​យ៍​ជា​មួយ​គណៈប្រតិភូជាន់ខ្ពស់នៃមជ្ឈមណ្ឌលពលករគុយបា (រូប​ថត៖ dangcongsan.vn)

លោកស្រី Truong Thi Mai បានបញ្ជាក់ពីចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះប្រជាជនគុយបា។ លោកស្រីបានសម្តែងពីការ​គាំទ្ររបស់បក្ស និងរដ្ឋវៀតណាមចំពោះការកែទម្រង់គំរូអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសគុយបា។ ក្នុងឱកាសនេះដែរ លោកស្រី Truong Thi Mai បានជម្រាបជូនលោក Ulises Guilarte Nacimiento អំពីលទ្ធផលសំខាន់នៃសន្និបាតលើកទី៧ របស់គណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី១២។ លោកស្រីក៏បានវាយតំលៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាអង្គការសហជីពវៀតណាមនិងគុយបា ដោយបានបញ្ជាក់ថា វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយប្រជាជនគុយបាដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីក​ចម្រើន​ថែមទៀត៕

បកប្រែដោយ Thanh Cong