leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ចូលជូបសវនាការជាមួយលោកស្រី Viorica Dancila នាយករដ្ឋមន្រ្តីរូម៉ា (រូប​ថត៖ vnanet.vn)

ក្នុងអំឡុងដំណើរទស្សនកិច្ចលើកនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានជួបសន្ទនាជាមួយលោកស្រី Ileana Carmen Mihalcescu អនុប្រធានរដ្ឋសភារូម៉ានី, ជួបពិភាក្សាជាមួយ លោក Teodor Melescanu រដ្ឋមន្រ្តីការបរទេសរូម៉ានី និងចូលជូបសវនាការជាមួយលោកស្រី Viorica Dancila នាយករដ្ឋមន្រ្តីរូម៉ានី ។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានផ្លាស់ប្តូលើបញ្ហាអន្តរជាតិ និងតំបន់ និងឯកភាពបន្តសហប្រតិបត្តិការជាមួយគ្នាលើវេទិកា​ពហុភាគី​នានា និងលើបញ្ហាដែលភាគីទាំងពីមានការយកចិត្តទុកដាក់ និងក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងលើពិភព​លោក។ ក្នុងឋានៈជាប្រធាននៃសហភាពអឺរ៉ុបនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ រូម៉ានីបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះទំនាក់ទំនងរបស់វៀតណាមជាមួយសហភាពអឺរ៉ុបដែលរួមមាន EVFTA ។

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh  ជួបពិភាក្សាជាមួយ លោក Teodor Melescanu រដ្ឋមន្រ្តីការបរទេសរូម៉ានី (រូប​ថត៖ vnanet.vn)


 

leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh ជួបសន្ទនាជាមួយលោកស្រី Ileana Carmen Mihalcescu អនុប្រធានរដ្ឋសភារូម៉ានី(រូប​ថត៖ vnanet.vn)

ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាបន្តជម្រុញទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យស្របតាមទំនាក់ទំនងនយោបាយ និងការបរទេស ក៏ដូចជាសក្តានុពល និងគោលបំណងរបស់ភាគីទាំងពីរ ហើយភាគីទាំងពីរគួរតែដោះស្រាយរាល់ឧបសគ្គក្នុងកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការរបស់គណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ និងពង្រឹងក្របខ័ណ្ឌច្បាប់ រួមទាំងការចរចា និងការចុះហត្ថលេខាលើឯកសារច្បាប់មួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច កសិកម្មការ អប់រំ និងវប្បធម៌ផងដែរ៕

បកប្រែដោយ Duy Hoan