leftcenterrightdel
លោក Nguyen Phu Trong និងលោក Bounnhang Vorachith (រូបថត៖​ vnanet.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះលោក Bounnhang Vorachith បានជួបពិភាក្សាជាមួយលោក Nguyen Phu Trong និងជួបសវនាការជាមួយលោក Tran Dai Quang លោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីវៀតណាម និងលោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម។

ក្នុងជំនួបទាំងឡាយ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរលើគ្រប់វិស័យនៅពេលកន្លងមក។ ភាគីទាំងពីរក៏ឯកភាពលើគោលការណ៍ និងវិធានការជម្រុញទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍឲ្យស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធិភាព រួមចំណែកបង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ ដើម្បីវិបុលភាពរបស់ប្រទេសនិមួយៗ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងអាស៊ីអាគ្នេយ៍ និងលើពិភពលោក។

ភាគីទាំងពីរឯកភាពបន្តសហការយ៉ាងជិតស្និទ អនុវត្តប្រកបដោយប្រសិទ្ធិភាពនៃកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ។ ព្រមទាំង ជម្រុញការផ្សព្វផ្សាយដល់ប្រជាជន ជាពិសេសគឺជំនាន់ក្រោយនៃប្រទេសទាំងពីរអំពីទំនាក់ទំនងសាមគ្គីភាពពិសេសរវាងវៀតណាម និងឡាវ។

ក្នុងឱកាសនេះលោក Nguyen Phu Trong និងលោកជំទាវបានដឹកនាំពិធីជប់លៀងស្វាគមន៍លោក Bounnhang Vorachith និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ឡាវ៕

បកប្រែដោយ Thanh Cong