នៅជំនួបសវនាការ លោកប្រធានាធិបតី Prokopis Pavlopoulos បានឲ្យដឹងថា ដោយមានភូមិសាស្ដ្រក៏ដូចជាសមិទ្ធផលអភិវឌ្ឍ​នាបច្ចុប្បន្ននេះ វៀតណាមបានដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់ និងអន្ដរជាតិ។ លោក Pham Binh Minh បានសំដែងនូវបំណងចង់ជំរុញទំនាក់ទំនងមិត្ដភាពរវាងប្រទេសទាំងពីរតាមរយៈការបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ និងពង្រីកកិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍។

leftcenterrightdel
លោក Pham Binh Minh បានជួបសវនាការជាមួយលោក Prokopis Pavlopoulos ប្រធានាធិបតីក្រិច

 

នៅជំនួបជាមួយលោក Giannis Dragasakis ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍក្រិច លោក Pham Binh Minh បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្ពានតភ្ជាប់ដើម្បីជួយសហគ្រាសក្រិចចូលទីផ្សារអាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក។ លោក Giannis Dragasakis វាយតំលៃខ្ពស់ចំពោះសក្ដានុពលរបស់វៀតណាម និងបញ្ជាក់ថា ក្រិចមានបំណងចង់បង្កើនកិច្ចសហប្រតិបត្ដិការជាមួយវៀតណាម និងគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប និងវៀត​ណាម ​(EVFTA) យ៉ាងឆាប់ៗនេះ។

leftcenterrightdel
លោក Pham Binh Minh បានជួបសវនាការជាមួយលោក Giannis Dragasakis ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រិច
leftcenterrightdel
លោក Pham Binh Minh បានជួបពិភាក្សាជាមួយលោក Nikos Kotzias រដ្ឋមន្ដ្រីក្រសួងការបរទេសក្រិច។

 

ក្នុងឱកាសនេះដែរ លោក Pham Binh Minh បានជួបពិភាក្សាជាមួយលោក Nikos Kotzias រដ្ឋមន្ដ្រីក្រសួងការបរទេសក្រិច។ ភាគីទាំងពីរបានឯកភាព បង្កើនកិច្ចសហការនៅវេទិកាតំបន់ និងអន្ដរជាតិ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍ក៏ដូចជាការដោះស្រាយជម្លោះដោយសន្ដិវិធី គោរពច្បាប់អន្ដរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ផងដែរ៕

បកប្រែដោយ Thanh Cong