leftcenterrightdel
លោកនាយករដ្ឋមន្ត្រី​ Nguyen Xuan Phuc និងលោកនាយករដ្ឋមន្ត្រី Trudeau

អត្ថបទនេះបានលើកឡើងថា លោកនាយករដ្ឋមន្ត្រី Trudeau បានទទួលស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បន្ទាប់ពីបិទកិច្ចប្រជុំកំពូល G7 ។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីររំលឹកខួបលើកទី៤៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់លើទំនាក់ទំនង និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានពិភាក្សាលើការផ្កល់អាទិភាពរួម​ដែលទាក់ទងនឹងសន្តិភាព សន្តិសុខក្នុងតំបន់ និងសកលលោក; ការផ្លាស់ប្តូរនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្ពោះទៅរកការសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនាឆ្នាំ២០៣០ និងលើកកំពស់សមភាព​​យេនឌ័រ ...

នាយករដ្ឋមន្ត្រី Trudeau បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដោយបានចូលរួមកិច្ចប្រជុំកំពូល G7 បើកទូលាយ ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានបញ្ជាក់ពីគោលដៅរួមគឺជំរុញកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និង​ជឿន​លឿន​សម្រាប់​ភាព​ជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះ៕

បកប្រែដោយ Duy Hoan