leftcenterrightdel
លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Truong Hoa Binh ជួបពិភាក្សាជាមួយអនុប្រធានាធិបតីឥណ្ឌូនេស៊ី លោក Jusuf Kalla (រូបថត៖​​ vov.vn)

ក្នុងជំនួបនេះ Truong Hoa Binh បានស្នើឱ្យភាគីទាំងពីរពន្លឿនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម  ប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន១០ប៊ីលានដុល្លារអាមេរិក; ពន្លឿនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម កសិកម្ម - ជលផល សន្តិសុខ ការ ការពារជាតិ និងការប្រឆាំងនឹងបទល្មើស;  សហប្រតិបត្តិការក្នុងការដោះស្រាយចំពោះករណីដែលអ្នកនេសាទ និងនាវានេសាទរបស់ប្រទេសមួយរំលោភលើដែនសមុទ្ររបស់ប្រទេសមួយទៀតដោយស្របតាមច្បាប់និងការកំណត់របស់ប្រទេសនិមួយៗឈរលើស្មារតីមនុស្សធម៌ និងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ; កសាងយន្តការសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពសម្រាប់ការពារអ្នកនេសាទ និងនាវានេសាទ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនៅសមុទ្រ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាលើវិធានការនានាដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ពង្រឹងសាមគ្គីភាព និងតួនាទីស្នូលរបស់ ASEAN នៅក្នុងរាល់បញ្ហាជាយុទ្ធសាស្រ្ត រួមទាំងបញ្ហានៅសមុទ្រខាងកើតផងដែរ។

បកប្រែដោយ Duy Hoan