leftcenterrightdel
លោកTruong Hoa Binh និងលោក Shinzo Abe (រូបថត៖ thanhnien.vn)

ក្រោម​ប្រធានបទ "ការរក្សាអាស៊ីមួយទូលំទូលាយ - ជាវិធានការសម្រាប់ធានាបាននូវភាពរុងរឿង និងស្ថិរភាព" សន្និសីទបាន​ផ្តោតលើនិន្នាការ និងកត្តាដែលប៉ះពាល់ដល់ការអភិវឌ្ឍអាស៊ី។ ថ្លែងសុន្ទរកថាក្នុងសន្និសីទនេះ លោក Truong Hoa Binh បានសង្កត់ធ្ងន់ទៅលើសមិទ្ធផលធំធេងជាច្រើនដែលអាស៊ីសម្រេចបានក្នុងប៉ុន្មានទសវត្សចុងក្រោយនេះ ដោយបានមកពីគោលនយោបាយបើកចំហ ការលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម ពង្រឹងការតភ្ជាប់តំបន់ ធានានូវម៉ាក្រូសេដ្ឋកិច្ច និងការធ្វើអាជីវកម្មប្រកដដោយស្ថិរភាព។

នៅក្នុងសន្និសីទនេះ លោកឧបនាយករដ្ឋមន្រ្តីបានចែករំលែកនូវសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេលជាង​៣០ឆ្នាំនៃការផ្លាស់ថ្មី។ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥  នៃកិច្ចសហប្រតិបត្តិការវៀតណាម - ជប៉ុន។ លោកឧបនាយករដ្ឋមន្ត្រី​វៀតណាមបានបញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តរវាងវៀតណាម និងជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អបំផុត។ ហើយលោកជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ​៕

បកប្រែដោយ Duy Hoan