leftcenterrightdel
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទទួលជួបលោកប្រធានរដ្ឋ Tran Dai Quang នៅវិមានក្រឹមឡាំងនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០១៧ (រូបថត: Atimes.com)

 

នៅក្នុងប៉ុន្មានឆ្នាំកន្លងមក ប្រទេសរុស្ស៊ីបានធ្វើការកែទម្រង់ជាមូលដ្ឋានអំពីរបបរដ្ឋ។ ទោះបីជានៅមានការលំបាក និងឧបសគ្គជាច្រើនយ៉ាងណាក៏ដោយ ក៏ប្រទេសរុស្ស៊ីសម្រេចបានសមិទ្ធផលជាច្រើនដែលគួរអោយចាប់អារម្មណ៍ក្នុងវិស័យសេដ្ឋកិច្ចសង្គម និងវិស័យជាច្រើនទៀត។

សព្វថ្ងៃនេះ ប្រទេសរុស្ស៊ីកំពុងតែឆ្ពោះទៅរកដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ លទ្ធផលនៃការបោះឆ្នោតសភាឌូម៉ា (ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧) និងការបោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៊ី (ខែមីនា ឆ្នាំ២០១៨) បានបង្កើតនូវបុព្វបទសម្រាប់ការវិវត្តថ្មីដោយឈរលើមូលដ្ឋាននៃការផ្លាស់ថ្មី ប៉ុន្តែនៅតែរក្សាបាននូវភារកិច្ចជាមូលដ្ឋាន។ នៅខែឧសភាកន្លងមក លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានចុះហត្ថលេខាលើក្រិតស្តីពី "គោលដៅ និងភារកិច្ចជាយុទ្ធសាស្រ្តជាតិសម្រាប់ការអភិវឌ្ឍសហព័ន្ធរុស្ស៊ីរហូតដល់ឆ្នាំ​២០១៤" ដើម្បីជំរុញការអនុវត្តលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសេដ្ឋកិច្ច សង្គម ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ជីវិភាពរស់នៅរបស់ប្រជាជន។

នៅក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី តំបន់អាស៊ី - ប៉ាស៊ីហ្វិកមានសារៈសំខាន់ និងកំពុងរីកចម្រើនជាបន្តបន្ទាប់។ ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយបណ្តាប្រទេសអាស៊ានគឺជាអាទិភាពលើវិស័យការបរទេសរបស់រុស្ស៊ី ដែលក្នុងនោះ តួនាទីដ៏ពិសេសមួយគឺវៀតណាម ដែលជាមិត្តដ៏យូរលង់ និងទុកចិត្តរបស់រុស្ស៊ី។

ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងវៀតណាមត្រូវបានកសាងឡើងដោយប្រពៃណីនៃចំណងមិត្តភាពដ៏ស្មោះត្រង់ និងមានការទំនុកទុកចិត្តគ្នាទៅវិញទៅមក។ កិច្ចសន្ទនាលើវិស័យនយោបាយរវាងប្រទេសទាំងពីរដែលរៀបចំឡើងជាទៀងទាត់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងរុស្ស៊ី - វៀតណាម។ នៅខែវិច្ឆិកា ឆ្នាំ២០១៧ លោកប្រធានាធិបតី ពូទីន បានចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅទីក្រុង Da Nang។ ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក S.V.Lavrov នៅខែមីនាឆ្នាំ២០១៨ បានក្លាយជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងរបៀបវារៈទ្វេភាគីនៅឆ្នាំនេះ។ ជំនួបសំខាន់ៗជាច្រើនទៀតរវាងថ្នាក់ដឹកនាំរុស្ស៊ី និង​វៀត​ណាមត្រូវបានគ្រោងទុកនឹងរៀបចំឡើងនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងសកម្ម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព ដែលបង្កើតឱ្យមានសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម​ និងវិនិយោគរវាងប្រទេសទាំងពីរ។ ក្នុងឆ្នាំ២០១៧ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីមានការកើនឡើងជាវិជ្ជមានដោយមានទំហំទឹកប្រាក់ចំនួន ៣,៥៥ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង៣១% បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំមកនូវទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានទឹកប្រាក់ចំនួន​១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២០។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងទេសចរណ៍រវាងភាគីទាំងពីរក៏មានការរីកច្រើនដ៏ល្អប្រសើរដែរ។

ទោះជាពិភពលោកបន្តវិវត្តន៍យ៉ាងស្មុគស្មាញក៏ដោយ ក៏ប្រទេសរុស្ស៊ីកំពុងឈានទៅថ្ងៃអនាគតមួយដោយមានជំនឿទុកចិត្ត និងត្រៀមខ្លួនរួចផុតពីរាល់ការលំបាក បញ្ហាប្រឈម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយសមភាព និងផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកជាមួយដៃគូនានា  ដែលរួមមានប្រទេសវៀតណាមផងដែរ៕

បកប្រែដោយ Duy Hoan