leftcenterrightdel
លោក Nguyen Xuan Phuc នាយករដ្ឋមន្ដ្រីវៀតណាមបានជួបពិភាក្សាការងារជាមួយលោក Justin Trudeau នាយករដ្ឋមន្ដ្រីកាណាដា (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានវាយតំលៃខ្ពស់ចំពោះការរីកចំរើនយ៉ាងសកម្មនៃទំនាក់ទំនងមិត្ដភាព និងកិច្ចសហប្រតិបត្ដិការរវាងវៀតណាម និងកាណាដាក្នុងពេលកន្លងមក ក្នុងនោះប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយនាខែ កក្កដា ឆ្នាំ ២០១៧; ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាខែមិនា ឆ្នាំ ២០១៨ និងកំពុងត្រៀមផ្ដល់បច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្ដជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងបរិបទដែលប្រទេសទាំងពីរចែករំលែកផលប្រយោជន៍រួមជាច្រើនៅកំរិតទ្វេភាគី និងតំបន់ ក៏ដូចជាសកលលោកដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍន៍នៅអាស៊ី- ប៉ាស៊ីហ្វិក និងពិភពលោក។

ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់អាស៊ាន គាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយរឹងមាំ វិបុលភាព និងស្វាគមន៍រាល់ការផ្ដួចផ្ដើមគំនិតរបស់អាស៊ាន សំដៅរក្សាសន្ដិភាព សន្ដិសុខ និងស្ថិរភាពនៅតំបន់។ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានគាំទ្រការអភិវឌ្ឍទំនាក់ទំនងរវាងកាណាដា និងអាស៊ាន ព្រមទាំងស្វាគមន៍ការដែលកាណាដាបង្កើនទំនាក់ទំនងជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

បកប្រែដោយ Pham Diep