leftcenterrightdel
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងអគ្គទេសភិបាលកាណាដាលោកស្រី Julie Payette  (រូបថត៖vnanet.vn)

 

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ថា ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយគឺជាក្របខ័ណ្ឌដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងឯកភាពថា នៅពេលខាងមុខ ត្រូវ​បន្តអនុវត្តវិធានការជាក់លាក់ដើម្បីធ្វើឲ្យទំនាក់ទំនងនេះស៊ីជម្រៅថែមទៀត។ ព្រមទាំង ភាគីទាំងពីរបន្កសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ដូចជាអង្គការសហប្រជាជាតិ APEC, Francophonie ជាដើម។

ថ្នាក់់ដឹកនាំទាំងពីរក៏បានពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់់រួមគ្នា។ ចំ​ពោះ​បញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រដល់ការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិភាពដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ​គោរពចំពោះការដោះស្រាយ​តាមផ្លូវការទូតនិងតាមច្បាប់ មិនប្រើកំលាំង ឬគំរាមកំហែងប្រើកម្លាំង អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) និងខិតខំប្រឹងប្រែងដើម្បីសម្រេចក្រមប្រតិបត្តិ COC ប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Duy Hoan