leftcenterrightdel
លោក Tran Dai Quang ទទួលជួបលោក Wesley Simina (រូបថត៖ vnanet.vn)

លោកប្រធានរដ្ឋវៀតណាមបញ្ជាក់ថា វៀតណាមផ្តោតសំខាន់ទៅលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយសហព័ន្ធមីក្រូនេស៊ី និងស្វាគមន៍ការខិតខំប្រឹងប្រែងរបស់បណ្តាស្ថាប័ន ក្រសួង តំបន់មូលដ្ឋាននៃប្រទេសទាំងពីរសំដៅជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ ប្រទេសទាំងពីរគប្បីបង្កើតយន្តការសម្រាប់កិច្ចសហប្រតិបត្តិការមួយចំនួន និងចុះហត្ថលខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនានាដើម្បីបង្កើនទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ។ លោក Tran Dai Quang មានបំណងចង់ឲ្យប្រទេសទាំងពីរជម្រុញការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគលើវិស័យមួយចំនួន។ លោកប្រធានរដ្ឋបញ្ជាក់ថា វៀតណាមត្រៀមជាស្រេចចែករំលែកបទពិសោធន៍ជាមួយសហព័ន្ធមីក្រូនេស៊ីលើវិស័យដែលវៀតណាមមានប្រៀបខ្លាំង។ លោក Tran Dai Quang ក៏ស្នើឲ្យមីក្រូនេស៊ីបន្តគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល ២០២០-២០២១។

លោក Wesley Simina បានឲ្យដឹងថា មីក្រូនេស៊ីមានបំណងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យដែលវៀតណាមមានប្រៀបខ្លាំង។ លោក Wesley Simina ថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយមីក្រូនេស៊ីលើវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ លោក Wesley Simina ក៏មានបំណងចង់ថា ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការរវាងតំបន់មូលដ្ឋាន និងជម្រុញការប្រាស្រ័យទាក់ទង រវាងប្រជាជននៃប្រទេសទាំងពីរ សំដៅជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែអភិឌ្ឍលើគ្រប់ជ្រុងជ្រោយ។ លោក Wesley Simina បញ្ជាក់ថា មីក្រូនេស៊ីនឹងគាំទ្រវៀតណាមឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដំណាក់កាល ២០២០-២០២១៕

បកប្រែដោយ Thuy Anh