leftcenterrightdel
លោកTran Dai Quang ទទួលជួបលោក Harjit Singh Sajjan (រូបថត៖​ vnanet.vn)

លោក Tran Dai Quang អបអរសាទរដំណើរទស្សនកិច្ចរបស់លោក Harjit Singh Sajjan និងគណៈប្រតិភូក្រសួងការពារជាតិកាណាដា ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងអនុវត្តតាមការប្តេជ្ញាចិត្តរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើ​ការជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយដែលទើបតែបានបង្កើតឡើងនៅឆ្នាំ២០១៧ ហើយរំលឹកខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង​​ប្រទេសទាំង២ (21-8-1973 / 21-8-2018)។

រដ្ឋមន្ត្រីការពារជាតិកាណាដាលោក Harjit Singh Sajjan ថ្លែងអរគុណលោក Tran Dai Quang ដោយបានចំណាយពេលវេលាដ៏មានតំលៃដើម្បីទទួលជួបគណៈប្រតិភូ ព្រមទាំងបានជម្រាបជូនពីលទ្ធផលនៃកិច្ចពិភាក្សា​ជាមួយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich។

លោកប្រធានរដ្ឋ Tran Dai Quang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សារវាងលោករដ្ឋមន្រ្តី Ngo Xuan Lich និងលោករដ្ឋមន្ត្រី Harjit Singh Sajjan ដែលក្នុងនោះភាគីទាំងពីរបានឯកភាពលើកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលភាគីមានមានផលប្រយោជន៍រួម ដូចជាឧស្សាហកម្មការពារជាតិ បណ្តុះបណ្តាលធនធានមនុស្ស និង​ចូលរួមក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ... ។ លោកប្រធានរដ្ឋបានស្នើឱ្យក្រសួងការពារជាតិទាំងពីរសំរបសំរួលយ៉ាងជិតស្និទ្ធដើម្បីធ្វើឲ្យវិស័យការពារជាតិ - សន្តិសុខ​ក្លាយជាសសរស្តម្ភនៃទំនាក់ទំនងទ្វេភាគីវៀតណាម - កាណាដា៕

បកប្រែដោយ Thanh Cong