leftcenterrightdel
 
leftcenterrightdel
លោក Nguyen Xuan Phuc បានទទួលជួបលោក Song Young-moo រដ្ឋមន្ដ្រីក្រសួងការពារជាតិកូរ៉េខាងត្បូង (រូបថត៖ vnanet.vn)

 

នៅជំនួបលោក Nguyen Xuan Phuc បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Song Young-moo នឹងរួមចំណែកក្នុងការអនុវត្ដរាល់ការព្រមព្រៀងដែលសម្រេចបានរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ លោក Nguyen Xuan Phuc វាយតំលៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្ដិការរវាងក្រសួងការពារជាតិទាំងពីរក្នុងពេលកន្លងមក។ លោកអះអាងទៀតថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលគាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់ក្រសួងការពារជាតិទាំងពីរបង្កើនកិច្ចសហប្រតិបត្ដិការឲ្យកាន់តែប្រសិទ្ធភាព រួមចំណែកធ្វើឲ្យប្រសើរថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្ដិការយុទ្ធសាស្ដ្រ​។

លោករដ្ឋមន្ដ្រី Song Young-moo បានឲ្យដឹងថា កូរ៉េខាងត្បូងចាត់ទុកថាវៀតណាមជាដៃគូសំខាន់ជាចំបងក្នុង “គោលនយោបាយបង្វែរទិសខាងត្បូងថ្មី” របស់ខ្លួន។ ហើយលោកបញ្ជាក់ថា កិច្ចសហប្រតិបត្ដិការលើវិស័យការពារជាតិនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្ដិការលើវិស័យសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ លោក Song Young-moo វាយតំលៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមអំពីបញ្ហាសន្ដិភាពលើឧបទ្វីបកូរ៉េ ព្រមទាំងយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត៕

បកប្រែដោយ Pham Diep