leftcenterrightdel
លោក Nguyen Phu Trong មានប្រសាសន៍នៅពិធី

អញ្ជើញចូលរួមមានវត្តមានរបស់៖ លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម; អតីតអគ្គលេខាបក្សលោក Le Kha Phieu  លោក Nong Duc Manh; ប្រធានរដ្ឋលោក Tran Dai Quang; នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc;  ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងថ្នាក់ដឹកនាំបក្ស រដ្ឋ ជាមួយតំណាងវីរមាតា វីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជន វីរៈពលករ អ្នកគំរូនៅបណ្ដាសម័យជាង ៧០០ នាក់នៅទូទាំងប្រទេស។ គណៈកម្មការចាត់តាំងបានទទួលកន្រ្តកផ្កាពីលោកអតីតអគ្គលេខា Do Muoi។ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ លោក Nguyen Phu Trong មានប្រសាសន៍នៅពិធី។

សូមរំលឹកថា ថ្នាក់ដឹកនាំបក្ស រដ្ឋ សមាជិកក្រុមប្រឹក្សាការប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិម គណៈកម្មការចាត់តាំងពិធីរំលឹកខួបលើកទី៧០ ទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិបានទៅគោរពវិញ្ញាណក្ខន្ធលោកអ៊ុំហូ។

ក្នុងការថ្លែងសុន្ទរកថា លោកស្រី Dang Thi Ngoc Thinh អនុប្រធានរដ្ឋ និងជាអនុប្រធានក្រុមប្រឹក្សាការប្រឡងប្រណាំងនិងលើកសរសើរមជ្ឈិមបញ្ជាក់ថា នេះគឺជាឱកាសសម្រាប់ជម្រុញការប្រឡងប្រណាំងស្នេហាជាតិតភ្ជាប់នឹងការអនុវត្តឲ្យស៊ីជម្រៅការសិក្សានិងធ្វើតាមសតិអារម្មណ៍ សិលធម៌របស់លោកប្រធានហូជីមិញនៅបច្ចុប្បន្ននេះ សំដៅបង្កើនចំណេះដឹង ការទទួលខុសត្រូវរបស់គណៈកម្មការបក្ស អាជ្ញាធរ រណសិរ្សមាតុភូម អង្គការមហាជន និងប្រជាជនចំពោះការរៀបចំចលនា និងជ្រោមជ្រែងការប្រឡងប្រណាំងស្នេហាជាតិនៅសម័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនៃប្រទេសនិងការធ្វើសមាហរណកម្មអន្តរជាតិ។

leftcenterrightdel
លោក​ Nguyen Xuan Phuc ប្រគល់ផ្កាដល់អ្នកគំរូ

លោកស្រីអនុប្រធានរដ្ឋបញ្ជាក់ថា ទោះបីឆ្លងកាត់បណ្ដាដំណាក់កាលបដិវត្តន៍ដោយមានឈ្មោះ និងខ្លឹមសារផ្សេងៗ ប៉ុន្តែក្នុងរយៈពេល ៧០ ឆ្នាំកន្លងមក ការប្រឡងប្រណាំងស្នេហាជាតិបានអភិវឌ្ឍន៍ដោយឥតឈប់់ឈរ សមស្របនឹងភារកិច្ចរបស់សម័យនិមួយៗ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមតាមស្មារតីរបស់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២ របស់បក្ស។

ក្នុងពិធីនេះ គំរូក្នុងការសិក្សា ពលកម្ម ស្រាវជ្រាវ វិទ្យសាស្រ្តចំនួន៧០ ត្រូវបានលើកសរសើរ និងទទួលផ្កាអបអរសាទរពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ៕

បកប្រែដោយ Thanh Cong