leftcenterrightdel
លោកប្រធានរដ្ឋ Tran Dai Quang ថតរូបជាអនុស្សាវរីយ៍ជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងអាណិកជនវៀតណាមនៅជប៉ុន (រូបថត៖ vnanet.vn)

 

លោកប្រធានរដ្ឋ Tran Dai Quang បានលើកសរសើរចំពោះកម្មាភិបាល បុគ្គលិកស្ថានទូត និងស្ថាប័នតំណាងនានារបស់វៀតណាមប្រចាំនៅជប៉ុនដោយបានពុះពារជម្នះ​រាល់ការលំបាកដើម្បីបំពេញបានល្អនូវកិច្ចការបរទេស សំដៅជំរុញទំនាក់ទំនងសហប្រតិបត្ដិការជាមួយជប៉ុនក្នុងពេលកន្លងមក។

លោកប្រធានរដ្ឋបានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃសហគមន៍វៀតណាមនៅក្នុងប្រទេសជប៉ុនដែលជាស្ពានតភ្ជាប់ដ៏សំខាន់មួយរួមចំណែកក្នុងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចបានរួមចំណែកពង្រឹងទំនុកទុកចិត្ដរវាងប្រទេសទាំងពីរវៀតណាម​​ និងជប៉ុន ព្រមទាំងជាមូលដ្ឋានដើម្បីបើកចេញដំណាក់កាលថ្មីមួយសម្រាប់ទំនាក់ទំនងវៀត​ណាម និងជប៉ុនលើវិស័យសន្ដិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពលកម្ម។ល។

លោកប្រធានរដ្ឋបានស្នើឲ្យស្ថានទូត បណ្ដាស្ថាប័នតំណាង និងសហគមន៍អាណិកជនវៀតណាមនៅជប៉ុនគប្បីបន្ដសហការគ្នា និងអនុវត្ដបានល្អនូវការព្រមព្រៀងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

 

បកប្រែដោយ Thanh Cong