leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc មានប្រសាសន៍ក្នុងជំនួប (រូបថត៖ vnanet.vn)

នៅក្នុងឱកាសនេះដែរ លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជន លោក Le Quoc Phong បានជម្រាបជូនលោកនាយករដ្ឋមន្ដ្រីអំពីលទ្ធផលនៃការអនុវត្ដសេចក្ដីសម្រេចចិត្ដនៃសន្និបាតសម្ព័ន្ធយុវជននៅទូទាំងប្រទេសលើកទី ១១ និងសេចក្ដីសម្រេចចិត្ដរវាងរដ្ឋាភិបាល​ និងមជ្ឈិមសម្ព័ន្ធយុវជន ក៏ដូចជាកិច្ចការសម្ព័ន្ធយុវជន និងចលនាយុវជន យុវវ័យក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៨ ផងដែរ។

leftcenterrightdel
លេខាទី ១ នៃមជ្ឈិមសម្ព័ន្ធយុវជន លោក Le Quoc Phong ថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានកោតសរសើរចំពោះការរួមចំណែករបស់យុវជនគ្រប់ជំនាន់ក្នុងសមិទ្ធិផលរបស់ប្រទេសជាតិឆ្នាំ ២០១៧ និងត្រីមាសទី ១ ឆ្នាំ ២០១៨ ព្រមទាំងវាយតំលៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងបណ្ដាចលនា “យុវជនស្ម័គ្រចិត្ដ” “យុវជនច្នៃប្រឌិត” និង “យុវជនទៅមុខការពារមាតុភូមិ”។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកម្មាភិបាលសម្ព័ន្ធយុវជន (រូបថត៖ vnanet.vn)
leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងកម្មាភិបាលសម្ព័ន្ធយុវជន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ដ្រីសង្កត់ធ្ងន់ទៅលើការពង្រីកតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ធានានូវសន្ដិសុខ ការពារជាតិ និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនកិច្ចសហការ ដើម្បីធានាឲ្យបានល្អថែមទៀតនូវតម្រូវការ ផលប្រយោជន៍របស់យុវជន និង យកចិត្ដទុកដាក់ដល់ការបង្កើតការងារធ្វើដល់យុវជន។ ទន្ទឹមនឹងនោះ រៀបចំរាល់សកម្មភាពវប្បធម៌ សិល្បៈ កីឡា លេងកំសាន្ដសម្រាប់យុវជន ជាពិសេសនៅសួនឧស្សាហកម្ម តំបន់ជនបទ និងតំបន់ឆ្ងាយដាច់ស្រយាលផងដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc និងកម្មាភិបាលសម្ព័ន្ធយុវជនថតរូបជាអនុស្សាវរីយ៍ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ស្នើឲ្យក្រសួង ស្ថាប័ន មូលដ្ឋាននានាត្រូវតែយកចិត្ដទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់យុវជនចូលរួមសកម្មភាពជាក់ស្ដែង៕

បកប្រែដោយ Pham Diep