ក្នុងឱកាសនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានសម្ដែងនូវក្ដីសប្បាយរីករាយចំពោះសមិទ្ធផលក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិរបស់ប្រទេសឡាវ។ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ជឿជាក់ថា ឆ្នាំ២០១៨ នឹងជាឱកាសល្អដើម្បីប្រទេសទាំងពីរពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លោកស្រី Dang Thi Ngoc Thinh បញ្ជាក់ថា បក្ស រដ្ឋនិងប្រជាជនវៀតណាមត្រៀមជាស្រេចជាមួយបក្ស រដ្ឋនិងប្រជាជនឡាវពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - ឡាវឲ្យកាន់តែរឹងមាំថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិសង្គមនិយមនៅប្រទេសនិមួយៗ និងកសាងសហគមន៍ ASEAN ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍វិបុលភាពក្នុងតំបន់និងលើពិភពលោក។

ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Thongsavanh Phomvihane បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម និងបណ្ដាស្ថាប័ន ក្រសួងដែលចូលរួមជប់លៀងស្វាគមបុណ្យ​ចូលឆ្នាំថ្មី។ លោក Thongsavanh Phomvihane បញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាមបានជួយឧបត្ថម្ភ និងរួមវិភាគទានក្នុងសមិទ្ធផលនោះ។

leftcenterrightdel
មេបញ្ជាការយោធភូមិភាគទី២ ជូន​ផ្កា​​​ដល់​ក្រសួង​ការ​ពារ​ជាតិ​ឡាវ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Bun Pi May របស់ប្រទេសឡាវ គណៈប្រតិភូជាន់ខ្ពស់យោធភូមិភាគទី២ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Phung Si Tan មេបញ្ជាការយោធភូមិភាគទី២ បានទៅជូនពរឆ្នាំថ្មីចំពោះក្រសួងការពារជាតិឡាវនិងអង្គភាព តំបន់មូលដ្ឋានមួយចំនួននៅឡាវខាងជើង។

លោកឧត្តមសេនីយ៍ឯក Chansamone Chanyalath បញ្ជាក់ថា ជំនួយរបស់បក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម ក្នុងនោះមានកងប្រដាប់អាវុធ និងតំបន់មូលដ្ឋាននៃយោធភូមិភាគទី២ ផ្ដល់ដល់កងទ័ពនិងបណ្ដាអង្គភាព តំបន់មូលដ្ឋាននៅឡាវខាងជើង បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម បង្កើនការការពារជាតិ សន្តិសុខនៅភូមិសាស្ត្រ ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម-ឡាវ៕

បកប្រែដោយ Thanh Cong