leftcenterrightdel
លោក Hoang Binh Quan ទទួល​ជួប​លោក Park Ro-byug (រូបថត៖ vnanet.vn)

លោក Park Ro-byug បានជូនដំណឹងស្ដីពីកម្មវិធីសកម្មភាពរបស់ ICAPP នៅពេលខាងមុខ។ លោក Park Ro-byug បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់បក្សកុម្មុយនិស្តវៀតណាមក្នុងសកម្មភាពនានារបស់ ICAPP និយាយរួមនិងរបស់គណៈកម្មាធិការប្រចាំការ ICAPP និយាយដោយឡែកនៅពេលកន្លងមក។ លោកមានបំណងចង់ថា បក្សកុម្មុយនិស្តវៀតណាមនឹងបន្តរួមវិភាគទានយ៉ាងសកម្មក្នុងដំណើរអភិវឌ្ឍ និងសកម្មភាពនានារបស់ ICAPP នៅពេលខាងមុខ។

លោក Hoang Binh Quan វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍរបស់ ICAPP ក្នុង​រយៈពេល ១៨ ឆ្នាំកន្លងមក ឆ្ពោះទៅការបង្កើនការយល់ដឹង និងទំនុកទុកចិត្តគ្នាទៅវិញទៅមករវាងគណបក្សនយោបាយនៅអាស៊ី ជម្រុញកិច្ចសហប្រតិបត្តិការ ការយោគយល់នយោបាយរួមរវាងគណបក្សនយោបាយនៅអាស៊ីស្ដីពីបញ្ហាក្នុងតំបន់ រួមចំណែកក្នុងការបង្កបរិស្ថានសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ លោក Hoang Binh Quan បញ្ជាក់ថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វេទិកាពហុភាគី ក្នុងនោះមានវេទិកាពហុភាគីនៃគណបក្សនយោបាយនៅអាស៊ីដូចជា ICAPP។ វៀតណាមបាននិងបន្តចូលរួមសកម្មភាពនានារបស់ ICAPP តាមស្មារតីទទួលខុស់ត្រូវ រួមចំណែកកសាង ICAPP ក្លាយទៅ​ជាអង្គការពហុភាគីគណបក្សនយោបាយរឹងមាំ៕

បកប្រែដោយ Thuy Anh