leftcenterrightdel
លោកនាយករដ្ឋមន្ដ្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបលោកស្រី Snezana Stoiljkovic អនុប្រធានអង្គការហិរញ្ញវត្ថុអន្ដរជាតិទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក​ (រូបថត៖ vnanet.vn)

នៅជំនួប លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមមានបំណងចង់បាន IFC និងអង្គការអន្ដរជាតិចូលរួមបណ្ដាក់ទុនវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ហើយនិងវៀតណាមមានបំណងចង់ឲ្យអង្គការ IFC សហការជាមួយស្ថាប័នហិរញ្ញវត្ថុវៀតណាម និងជួយវៀតណាមលើកកម្ពស់សមត្ថភាពគ្រប់គ្រង។

លោកស្រី Snezana Stoiljkovic ជូនពររដ្ឋាភិបាលវៀតណាមបានគ្រប់គ្រងខឿនសេដ្ឋកិច្ចទទួលបានលទ្ធផលយ៉ាងសកម្មជាច្រើនក្នុងរយៈពេលកន្លងមក។ នេះគឺជាមូលដ្ឋានសំខាន់ៗសម្រាប់បន្ដជំរុញកិច្ចសហប្រតិបត្ដិការឲ្យខ្លាំងក្លាថែមទៀតជាមួយវៀតណាមក្នុងពេលខាងមុខ ព្រមទាំង IFC មានបំណងចង់បង្កើនកិច្ចសហប្រតិបត្ដិការ និងជួយវៀតណាមទាក់ទាញទុន FDI លើការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងបណ្ដាក់ទុនលើវិស័យកសិកម្ម និងថាមពលកកើតឡើងវិញ៕

បកប្រែដោយ Thanh Cong