leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភាវៀតណាម និងលោកប្រធាន ICAP 

តាងនាមឲ្យក្រុមប្រឹក្សារដ្ឋគុយបា លោក Fernando González Llort ប្រធានវិទ្យាស្ថានគុយបាមិត្ដភាពជាមួយបណ្ដាជនជាតិបានបំពាក់គ្រឿង ឥស្សរិយយសសាមគ្គីរបស់ក្រុមប្រឹក្សារដ្ឋ។

លោកស្រី Nguyen Thi Kim Ngan សំដែងនូវការរំភើបចិត្ដនៅពេលដែលទទួលបានគ្រឿងឥស្សរិយយសសាមគ្គីក្នុងនាមជាប្រជានសមាគមមិត្ដភាពវៀតណាម-គុយបា ព្រមទាំងបញ្ជាក់ថា នេះគឺជាកិត្តិយស និងមោទនភាពចំពោះលោកស្រីប្រធានរដ្ឋសភាផ្ទាល់ខ្លួន។

leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan និងប្រតិភូចូលរួមពិធី

លោកស្រីប្រធានរដ្ឋសភាបញ្ជាក់ថានឹងបន្ដធ្វើអស់ពីកម្លាំងដើម្បីពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងប្រពៃណីមិត្ដភាពពិសេស សាមគ្គី ស្អិតល្មួតរវាងវៀតណាម និងគុយបា។

គួររំលឹកថា លោកស្រី Nguyen Thi Kim Ngan បានទទួលជួបលោកប្រធាន ICAP ក្នុងឱកាសលោក Fernando González Llort ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅវៀតណាម៕

បកប្រែដោយ Pham Diep