leftcenterrightdel
លោកស្រី Nguyen Thi Kim Ngan អុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅអាគារលេខ៦៧ (រូបថត៖ vnanet.vn)

អមដំណើរមានវត្តមានរបស់លោកនាយឧត្តមសេនីយ៍ Do Ba Ty អនុប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំខុទ្ទការល័យរដ្ឋសភា។ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan សម្ដែងនូវការរំជួលចិត្តខណៈពេលឃើញឡើងវិញនូវវត្ថុសាមញ្ញ ប៉ុន្តែថ្លៃថ្នូក្នុងជីវភាពរស់នៅរបស់លោកអ៊ំហូ។ ជំនួសមុខថ្នាក់ដឹកនាំបក្ស រដ្ឋ លោកស្រីបានទទួល និងលើកសរសើរកម្មាភិបាល បុគ្គលធ្វើការនៅមណ្ឌលកេរ្តិ៍ដំណែលដោយអនុវត្តយ៉ាងល្អក្នុងការរក្សា ការពារវត្ថុនេះ។ លោកស្រី Nguyen Thi Kim Ngan ស្នើឲ្យកម្មាភិបាល បុគ្គលធ្វើការនៅមណ្ឌលកេរ្តិ៍ដំណែលបន្តខំប្រឹងប្រែងក្នុងការរក្សាវត្ថុ និងឯកសារអំពីលោកអ៊ំហូសម្រាប់ជំនាន់ក្រោយ ឧទ្ទេសនាមដល់ភ្ញៀវទេសចរនៅក្នុង និងក្រៅប្រទេសអំពីជីវភាពរបស់លោកប្រធានហូជីមិញ៕

បកប្រែដោយ Thanh Cong