លោកឯកអគ្គរដ្ឋទូតចិន Hong Xiao Yong បានថ្លែងអំគុណចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ននានារបស់វៀតណាម ដែលបានគាំទ្រ និងជួយឧបត្ថម្ភដល់លោកក្នុងអាណត្តិរបស់ខ្លួន។ លោក Hong Xiao Yong  បានកោតសរសើរចំពោះសមិទ្ធិផលដ៏ធំធេងលើវិស័យជាច្រើនរបស់វៀតណាម និងសេចក្តីស្នេហាជាតិរបស់ប្រជាជនវៀតណាម ហើយលោកក៏មានគោលបំណងថា វៀតណាមបន្តបង្កើនទំនុកចិត្តខាងនយោបាយជាមួយចិនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ និងបង្កើនការជួបប្រាស្រ័យទាក់ទងប្រជាជន និងទំនាក់ទំនងមិត្តភាពឲ្យកាន់តែល្អប្រសើរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក ឯកអគ្គរដ្ឋទូតចិន Hong Xiao Yong អញ្ជើញមកជំរាបលាលោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong មុនពេលបញ្ចប់បេសកកម្មការទូតនៅវៀតណាម (រូបថត៖ vnanet.vn)

លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់លោក ឯកអគ្គរដ្ឋទូត  Hong Xiao Yong  ហើយវាយតម្លៃខ្ពស់ចំណោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូតចិនក្នុងទំនាក់ទំនង​វៀត​ណាម-ចិន ក្នុងប៉ុន្មានឆ្នាំកន្លងមក។ លោក Nguyen Phu Trong ស្នើឲ្យភាគីទាំងពីរបន្តអនុវត្តការព្រមព្រៀងប្រកបដោយប្រសិទ្ធភាព និងលោកសង្ឃឹមថា លោក  Hong Xiao Yong បន្តរួមវិភាគទានក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រវៀតណាម-ចិនដែរ។ 

បកប្រែដោយ Van Hoa